ព្រឹត្តិការណ៍ MWC ទើបតែធ្វើឡើងនៅក្នុងទីក្រុង Shanghai ហើយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនគឺនៅទីនោះ។ វាមិនទាន់មានស្មាតហ្វូនណាបង្ហាញខ្លួននៅឡើយទេ ប៉ុន្តែព័ត៌មានចុងក្រោយបំផុតគឺចេញពីក្រុមហ៊ុន Huawei ដែលត្រូវគេដឹងថានឹងប្រកាសបង្ហាញស្មាតហ្វូន និងបន្ទះឈីប 5G នៅក្នុងខែមីនាឆ្នាំ 2019 នោះ។
តាមការបញ្ជាក់របស់លោក Eric Xu បញ្ជាក់ថា ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធ 5G networks ហើយវានឹងប្រើប្រាស់ជាមួយនឹងសេវាកម្មជាច្រើនដូចជា Augmented, Virtual និង Mixed Reality ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងបង្ហាញនូវបន្ទះឈីប 5G Kirin SoC នៅខែមីនាឆ្នាំក្រោយនេះ៕