ព័ត៌មាន

ស្មាតហ្វូន vivo Z1i បែកធ្លាយថាប្រើប្រាស់បន្ទះឈីប Snapdragon 636 SoC និងម៉េមូរីទំហំ 128GB

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​ Vivo បែកធ្លាយថ្មីដែលមានឈ្មោះថា Z1i ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប snapdragon 636 SoC ជាមួយនឹងអេក្រង់ទំហំ 6.26-inch display  ជាមួយនឹងកម្រិតភាពច្បាស់ 2280 x 1080 pixel ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។

 image

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 13MP + 2MP និងកាមេរ៉ាខាងមុខទំហំ  16MP ។ ស្មាតហ្វូននេះមានវិមាត្រ 154.81×75.03×7.89mm និងទំងន់ 149.3g ។ ស្មាតហ្វូននេះមានប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo  និងថាមពលថ្ម 3,180mAh ។ ស្មាតហ្វូន vivo Z1i  នេះនឹងមានតម្លៃ CNY 1,998 ($300) ហើយវាអាចនឹងបង្ហាញខ្លួននៅដើមខែនេះផងដែរ៕