ព័ត៌មាន

អបអរសាទរចំពោះអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី 2 ពីកម្មវិធី ព្យុះសំណាងរបស់ Samsung Galaxy S9|S9+

រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!!

 សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញាឱក សុគន្ធកញ្ញា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX 1គ្រឿងត្រូវបានទៅឈ្មោះ ឡាយ គីមមាន មកពីខេត្ត កំពត។ សម្រាប់រង្វាន់នេះ យើងក៏សូមចូលរូមរីករាយជាមួយម្ចាស់ហាងលក់ទូរស័ព្ទ ច័ន្ទ រៈ ផងដែរ ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB  មួយរង្វាន់ផងដែរ ។  រង្វាន់ទី 2 គឺ Galaxy S9+ 64GB ត្រូវបានទៅលើឈ្មោះ សួន បុត្រវណ្ណារ៉ុង មកពីក្រុង ភ្នំពេញ ។

image

image

image

image

នៅក្នុងឱកាសចាប់ឆ្នោតផ្សងមហាសំណាងជូនដល់អតិថិជនរបស់ក្រុមហ៊ុនសាមសុង, កញ្ញាឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចំរៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងជាតំណាងផលិតផលសាមសុង បាននិយាយថា « ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលក្រុមហ៊ុនសាមសុងបានអញ្ជើញនាងខ្ងុំជាកិត្តិយសដើម្បីធ្វើការផ្តល់មហាសំណាងដល់អតិថិជនហើយចំពោះរូបនាងខ្ងុំផ្ទាល់ក៏រីករាយជាមួយសាមសុង Galaxy S9/S9+ ផងដែរ ពិសេសជាមួយនឹងគុណភាពរបស់កាមេរ៉ាមុខ-ក្រោយ និងកម្មវិធី AR Emoji ។ ចំណុចពិសេសទាំង 2 នេះផ្តល់នូវភាពរីករាយតាមរយៈរួបភាពស្អាតៗ វីដេអូឡូយៗ ដើម្បី ងាយស្រួលក្នុងការចែករំលែក ទៅកាន់ហ្វេនតាមបណ្តេញទំនាក់ទំនង សង្គមនានា »។

ចំណែកឯលោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា  « ក្នុងឱកាសប្រគល់រង្វាន់ធំម៉ូតូ Honda ZoomerX  និង Samsung Galaxy S9/S9+ 64GB  ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី 1 ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង – ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ។

image

ទន្ទឹមនឹងនេះ ក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី២នេះផងដែរ »។

 image

image

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 2 របស់កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន 6 ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ដូច្នោះអតិថិជន ទាំងអស់នៅតែមានសំណាងឈ្នះមហារង្វាន់ ពីសាមសុងមានដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32”   និង ធុងបាស Harman Speaker ។ ហើយនូវមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី២ ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖  

១/ រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ ឡាយ គីមមាន

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ សួន បុត្រវណ្ណារ៉ុង

៣/ រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ តូច រ៉ាមី និង ឈ្មោះ សា រឿន

៤/ រង្វាន់ទូរទស្សន៏ Samsung TV 32”    3គ្រឿងបានទៅលើឈ្មោះ សុខ ចន្ធូ  ឈ្មោះ ថាំង សុថ្តាវី និងឈ្មោះ ប៉ែន សុលៀង

៥/ រង្វាន់ធុងបាស Harman Speaker   5គ្រឿងបានទៅលើឈ្មោះ អឿន សាឡន ឈ្មោះ ស៊ឹង សុភាព ឈ្មោះ ជួប សំណាង ឈ្មោះ លាស់ ស្មាន និង ឈ្មោះ ឡឹប សុខណាន