ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការជាថ្មីទៅលើ Maps របស់ខ្លួនដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអ្នកប្រើប្រាស់ iPhones

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់ថា ខ្លួននឹងធ្វើការនៅលើជំនាន់ថ្មីរបស់កម្មវិធី Maps របស់ខ្លួនដោយប្រើប្រាស់នៅលើទិន្នន័យដែលប្រមូលបានពីអ្នកប្រើប្រាស់ iPhones ។ ក្រុមហ៊ុនធ្វើរឿងនេះដើម្បីគោរពទៅតាម Privacy របស់អ្នកប្រើប្រាស់។

 image

Maps ថ្មីនេះនឹងដាក់ដំណើរការនៅក្នុង San Francisco និង Bay Area នៅលើប្រព័ន្ធប្រតិបត្តិការ IOS 12 beta ។ វាក៏ដំណើការនៅក្នុង Northern California  នៅចុងឆ្នាំ 2018 នេះផងដែរ។ សម្រាប់ Maps នេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Google Maps ដែរ។

image

ក្រុមហ៊ុន Apple ធ្វើការនៅលើទិន្នន័យរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទិន្នន័យ  third-party ចេញពី navigation ap នោះ។ សម្រាប់កម្មវិធីនេះនឹងដំណើរការនៅទូទាំងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ៕