ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ធ្វើការនៅលើស្មាតហ្វូន Surface ដែលអាចបត់បាន ហើយក្រុមហ៊ុន LG គឺជាអ្នកផ្គត់ផ្គង់អេក្រង់នេះ

នៅក្នុងគម្រោង  “Andromeda” project  ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំមុននេះ ពេនេះវាមានការបង្ហាញអំពី  APIs  ថ្មីដែលនឹងប្រើប្រាស់នៅក្នុងគម្រោងនេះផងដែរ។ Andromeda Surface Phone មិនមែនមានសមត្ថភាពត្រឹមតែជាស្មាតហ្វូននោះទេ ប៉ុន្តែវានឹងក្លាយជាឧបករណ៍ដែលអាចបត់បានដាក់នៅក្នុងហោប៉ាវថែមទៀត។

 image

image

នៅក្នុង  API  អនុញ្ញាតឱ្យកម្មវិធីជាច្រើនធ្វើការផ្លាស់ប្តូរនូវ Interface និងមុខងារសំខាន់ៗរបស់វា។ លោក Panos Panay  ដែលជាប្រធានផ្នែក Surface នេះក៏ធ្វើការបង្ហោះនូវរូបភាពនៅលើ Twitter ផងដែរ។ នៅក្នុងនេះគឺជា Surface Phone ដែលប្រើប្រាស់ជា Tablet Mode ហើយក្រុមហ៊ុន LG គឺជាអ្នកផ្គត់ផ្គង់ទៅលើអេក្រង់នេះ។ Surface Phone នឹងបង្ហាញខ្លួននៅឆ្នាំនេះ ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 និងបន្ទះឈីប Snapdragon 850 ផងដែរ៕