ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Moto E5 Plus នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះនៅប្រទេសឥណ្ឌាលក់ផ្តាច់មុខនៅលើ Amazon

ស្មាតហ្វូនស៊េរីថ្មី Moto E5 Plus  នឹងប្រកាសបង្ហញខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយស្មាតហ្វូននេះមានថាមពលថ្មដល់ទៅ 5,000 mAh  និង 15W TurboPower charger ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6” 720 x 1,440 px  នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo  ។

 image

image

ស្មាតហ្វូន  E5 Plus នឹងលក់ផ្តាច់មុខនៅលើ Amazon នៅថ្ងៃទី 10 ខែកក្កដានេះ។ នៅក្នុងតំបន់អ៊ឺរ៉ុបស្មាតហ្វូននេះមានតម្លៃ  €170 (INR 13,600) ។ សម្រាប់ប្រទេសឥណ្ឌា តម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕