ព័ត៌មាន

ប៊ិក Samsung Galaxy Note 9 S Pen អនុញ្ញាតឱ្យអ្នកធ្វើការគ្រប់គ្រងទៅលើការចាក់តន្រ្តី

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមផ្ញើរនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ Unpacked event ដែលត្រៀមប្រកាសបង្ហាញស្មាតហ្វូន  Galaxy Note9 ។ នៅក្នុងរូបភាពនៃលិខិតអញ្ជើញនេះគឺមានការផ្តោតសំខាន់ទៅលើប៊ិក S Pen ជាមួយនឹងមុខងារកាន់តែច្រើនថែមទៀត។

 image

image

ពេលនេះ វាមានព័ត៌មានជាច្រើនទៀតដែលបញ្ជាក់អំពីប៊ិក Stylus សម្រាប់ធ្វើការជា portable Bluetooth controller ដែលអាចធ្វើការគ្រប់គ្រងទៅលើការចាក់តន្រ្តី music playback ផងដែរ។ មុខងារនេះក៏អាចធ្វើការដោះសោរទៅលើស្មាតហ្វូននេះពីចម្ងាយផងដែរ។ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីប៊ិក Galaxy Note9&#039s S-Pen ប៉ុន្តែព័ត៌មានទាំងអស់នឹងដឹងនៅថ្ងៃទី 9 ខែសីហាខាងមុខនេះជាក់ជាមិនខាន៕