ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy On6 ប្រកាសបង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 5.6’’ AMOLED

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung  ប្រកាសបង្ហាញស្មាតហ្វូនត្រកូល  On Series smartphone ចុងក្រោយបំផុតដែលមានឈ្មោះថា Galaxy On6 នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  5.6-inch 1480x720px 18.5:9 Super AMOLED display និងបន្ទះឈីប Exynos 7870 chipset  ជាមួយរ៉េមទំហំ 4GB ។

 image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ា 8MP selfie និងថាមពលថ្ម 3,000mAh ។ ស្មាតហ្វូន  Samsung Galaxy On6 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo  ជាមួយនឹង Samsung Experience  និងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner រួមជាមួយនឹងម៉េមូរីទំហំ 64GB ថែំទៀត។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ រន្ធដោតកាសស្តាប់ 3.5mm audio jack និង FM radio chip  ផងដែរ។

image

ស្មាតហ្វូន Samsung Galaxy On6 នឹងលក់ផ្តាច់មុខនៅ Flipkart  ជាមួយនឹងពណ៌ខៀវ និងពណ៌ខ្មៅ។ ស្មាតហ្វូននេះនឹងដាក់លក់ដំបូងបំផុតនៅថ្ងៃទី 5 ខែកក្កដាជាមួយនឹងតម្លៃពិសេស INR 14,490/€180 ខណៈពេលដែលតម្លៃធម្មតាគឺ INR 15,490/€200 ៕