ព័ត៌មាន

Lock Screen ជាវីដេអូរបស់ស្មាតហ្វូន Samsung Galaxy S9 ពេលនេះដំណើរការនៅលើ Galaxy S8 និង Note 8 ហើយ

សម្រាប់ការអាប់ឌែតចុងក្រោយបំផុតនៅលើស្មាតហ្វូន Samsung Galaxy S8/S8+  និងស្មាតហ្វូន  Galaxy Note8 រួមមាននូវការប្រើប្រាស់មុខងារសំខាន់ថ្មីមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការកំណត់នូវវីដេអូជា lock screen wallpaper បាន។

 image

សម្រាប់មុខងារថ្មីនេះប្រកាសបង្ហាញនៅលើស្មាតហ្វូនស៊េរីថ្មី  Galaxy S9 series ពេលនេះអាចដំណើរការបាននៅលើស្មាតហ្វូនត្រកូល S8 series និង Note 8 ហើយវាក៏មានការអាប់ឌែតជាមួយនឹងការនាំយកនូវ Patch សុវត្ថិភាពសម្រាប់ខែមិថុនាទៅលើស្មាតហ្វូនទាំងនេះផងដែរ។

image

ដើម្បីចូលទៅដំណើរការទៅលើ video lock screen wallpaper សូមចូលទៅកាន់ Backgrounds tab  នៅក្នុង Samsung themes ។ នៅត្រង់ចំណុចនេះ អ្នកត្រូវប្រើប្រាស់នូវវីដេអូផ្ទាល់ខ្លួនរបស់អ្នកជា  lock screen wallpaper ហើយរើសចេញពី  Gallery app នឹងដាក់ជា &#039Set as background&#039 ៕