ព័ត៌មាន

ស្មាតហ្វូន Vivo Z1i បង្ហាញខ្លួនជាផ្លូវការជាមួយនឹងម៉េមូរីទំហំ 128GB និងបន្ទះឈីប Snapdragon 636

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Z1i  ដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន Z1 ដែលប្រកាសបង្ហាញខ្លួនកាលពីមួយខែមុននេះជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីបផ្សេងគ្នា ការបង្កើនទំហំផ្ទុកទិន្នន័យ និងការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ា Selfie ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងមានអេក្រង់ទំហំដល់ទៅ 6.26” display ។

image

image

ស្មាតហ្វូន vivo Z1i  ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128 GB  និង microSD ទំហំ 256GB ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 16MP ។ ស្មាតហ្វូននេះមានថាមពលថ្ម  3,260 mAh  និងអេក្រង់កម្រិត 19:9 ratio LCD និង FunTouch OS  ផងដែរ។ ស្មាតហ្វូន  vivo Z1i ដាក់លក់ភ្លាមៗនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ  CNY1,898 ($285/€245) ៕