ព័ត៌មាន

បែកធ្លាយរូបភាពដែលនិយាយអំពីអេក្រង់របស់ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi A2

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Mi A2 នៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mi 5X និង Mi A1 ។ ស្មាតហ្វូននេះមានការបង្ហាញអំពីផ្នែក About screen  ដែលយើងអាចដឹងថាស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo  ផងដែរ។

image

image

ស្មាតហ្វូន A2 នេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 660 chipset ដូចគ្នាទៅនឹងបន្ទះឈីបរបស់ Mi 6X ផងដែរ។ ស្មាតហ្វូននេះនឹងដាក់លក់នៅដើមខែសីហា ហើយវាមានអេក្រង់ទំហំ 6-inch 1080×2160 touchscreen រ៉េមទំហំ 4GB និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ  12 MP + 20 MP កាមេរ៉ាខាងមុខទំហំ  20 MP selfie  និងថាមពលថ្ម  3,010 mAh ផងដែរ៕