ព័ត៌មាន

ស្មាតហ្វូន Huawei Nova 3 ភ្ជាប់ជាមួយនឹង Notch នៅលើអេក្រង់របស់វាតាមរយៈរូបភាព Teaser ថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការចែករំលែកនូវរូបភាព Teaser ថ្មីសម្រាប់ស្មាតហ្វូន Nova 3 ។ ខណៈពេលដែលរូបភព teaser នេះផ្តោតតែទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននោះ រូបភាពចុងក្រោយបំផុតក៏មានការបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះមានការប្រើប្រាស់ជាមួយនឹង Notch និងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ ហើយវាក៏មានពណ៌ខៀវ និងពណ៌មាស ហើយវាមានកាមេរ៉ាទំហំដល់ទៅ 24MP camera sensor ជាមួយនឹងមុខងារ AI ផងដែរ។

 image

តាមការបញ្ជាក់របស់ TENAA យើងដឹងថាស្មាតហ្វូននេះមានបន្ទះឈីប octa-core CPU  អេក្រង់ទំហំ 6.3-inch display  ជាមួយនឹងកម្រិតភាពច្បាស់ 2340 x 1080 pixel រ៉េមទំហំ 6GB និងម៉េមូរីទំហំ 64/128 GB ។​

image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 16 MP + 24 MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 24 MP + 2 MP និងថាមពលថ្ម  3,650mAh ។ ស្មាតហ្វូន Nova 3 ប្រកាសបង្ហាញនៅក្នុងថ្ងៃទី 18 ខែកក្កដានេះ៕