ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy X ដែលមានអេក្រង់បត់បាននឹងមានថាមពលថ្ម 3000mAh

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា​ស្មាតហ្វូន Galaxy X របស់ក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូននេះមានអេក្រង់ដែលអាចបត់បាន ហើយវានឹងចាប់ផ្តើមការទ្រង់ទ្រាយធំនៅក្នុងរដូវក្តៅនេះ។

 image

image

អេក្រង់របស់ស្មាតហ្វូននេះនឹងរួចរាល់នៅដើមឆ្នាំ 2019 ប៉ុន្តែថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំដល់ទៅ 3,000 mAh និងទំហំ 6,000 mAh ។ ស្មាតហ្វូន Galaxy X  មានអេក្រង់ទំហំ 7.3″  ពេលដែលវាបើក និងអេក្រង់ទំហំ 4.5″ នៅពេលដែលវាបិទនោះ។ ថាមពលថ្មនេះត្រូវអភិវឌ្ឍដោយ  Samsung SDI ហើយវាជាថាមពលថ្មដែលមានរាងជា V-Sharped ផងដែរ។ ស្មាតហ្វូន Galaxy X នេះប្រហែលជាបង្ហាញខ្លួនជាមួយនឹង Galaxy S10 ហើយវាមានតម្លៃប្រហែលជា $1,850 ៕