ព័ត៌មាន

ក្រុមហ៊ុនសាមសុង​បរិច្ចាកថវិកា 5,100,000រៀលពីកម្មវិធី “Slow-mo Challenge’’ របស់ Galaxy S9|S9+ ជូនមន្ទីពេទ្យគន្ធបុប្ផា

នៅថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ២០១៨​ ក្រុមហ៊ុនសាមសុងបានធ្វើការប្រគល់ថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា ពីកម្មវិធី“Slow-mo Challenge’’ របស់Galaxy S9|S9+ដើម្បីចូលរួចចំណែកជួយដល់កុមារកម្ពុជាដែលទទួលការព្យាបាលពីមន្ទីពេទ្យនេះ។

image

ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីផ្តល់ឱកាសដល់អតិថិជនសាមសុងទាំងអស់ក្នុងការចូលរួចចំណែកផ្តល់វិភាគទានជូនដល់សង្គមនិងបង្ហាញពីសម្ថតភាពដ៏អស្ចារ្យរបស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9|S9+ ។​លើសពីនេះទៅទៀតអតិថិជនដែលស្រឡាញ់ពេញចិត្តនឹងផលិតផលសាមសុង មិនត្រឹមតែបានរីករាយជាមួយនឹងមុខងាររបស់ទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បង្កើតបាននូវអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ហើយជាមួយគ្នានោះដែរ ពួកគាត់ក៏បានចូលរួមជួយដល់កុមារៗនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ 

image

image

កម្មវិធីនេះត្រូវបានប្រកាសឲ្យចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះហើយទទូលបានការចូលរួមចំនួន​ 110 វីដេអូ​​ ហើយវីដេអូនីមួយៗក្រុមហ៊ុនបរិច្ចាកទឹកប្រាក់ចំនួន១០,០០០រៀល​ទៅមន្ទីរពេទ្យគន្ធបុប្ផា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបរិច្ចាក ទឹកប្រាក់ចំនួន 4,000,000រៀលបន្ថែមទៀតពីលើការបង្កើតវីដេអូនេះផងដែរ។​នេះបើតាមប្រសាសន៏របស់លោក Seungho Choi​អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។

ដោយឡែកអ្នកដែលបានចូលរួមក្នុងការបង្កើតវីដេអូនេះក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB)​​ 1គ្រឿងផងដែរ។

 image

លោកមាស កក្កដាដែលជាអ្នកឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB)​​ 1គ្រឿង ពីការបង្តើតវីដេអូSlow-moបាននិយាយថា៖«នេះគឺជាលើកទីមួយហើយដែលខ្ងុំបានចូលរួមក្នុងការបង្កើតវីដេអូក្នុងកម្មវិធី“Slow-mo Challenge’’ របស់ក្រុមហ៊ុនសាមសុងដើម្បីចូលរួមជួយដល់កុមារកម្ពុជាក៏ដូចជារួមចំណែកជួយដល់សង្គមជាតិផងដែរហើយខ្ងុំជឿជាក់ថាក្រុមហ៊ុនសាមសុងនឹងមានកម្មវិធីល្អៗជាច្រើនទៀតដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយក៏ដូចជាការបំផុសទឹកចិត្តស្រលាញ់និងចូលរួមចំណែកជួលដល់សង្គមជាតិហើយក៏សូមជូនពរក្រុមហ៊ុនសាមសុងទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗបន្តទៀតដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន»។