ព័ត៌មាន

ស្មាតហ្វូនថ្នាក់កណ្តាល Samsung Galaxy J7 Star បង្ហាញខ្លួននៅលើ T-Mobile

សម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យពេលនេះដាក់លក់នៅលើស្មាតហ្វូន T-Mobile ហើយ។ ពេលនេះស្មាតហ្វូនបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុននេះ ហើយវាមានឈ្មោះថា Samsung Galaxy J7 Star ។ នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន Samsung ក៏មានប៉ាតង់ដែលមានឈ្មោះថា “Star” ។

 image

ស្មាតហ្វូន Samsung Galaxy J3 Star  នេះបង្ហាញខ្លួននៅលើ  T-Mobile នៅចុងខែមិថុនានេះដូចគ្នាទៅនឹងស្មាតហ្វូន J3 Star ខណៈពេលដែលស្មាតហ្វូន  J7 Star  ទ្រទ្រង់នៅលើ  T-Mobile’s Band 71  ដែលអនុញ្ញាតអោយ subscribers  អាចចូលទៅកាន់  T-Mobile’s 600 MHz LTE band ផងដែរ។ ស្មាតហ្វូន J7 Star  នឹងមានភ្ជាប់ជាមួយនឹង NFC ។

image

ស្មាតហ្វូននេះមានអេក្រង់ 5.5-inch HD Super AMOLED display និងកាមេរ៉ាខាងក្រោយទំហំ 13MP ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,300 mAh  និងបន្ទះឈីប 1.6GHz octa-core CPU និងម៉េមូរីខាងក្នុងទំហំ 32GB ផងដែរ។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 13 ខែកក្កដាខាងមុខនេះ៕