ព័ត៌មាន

ស្មាតហ្វូន Oppo Find X នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 12 ខែកក្កដានេះ

ស្មាតហ្វូនស៊េរីថ្មី Oppo Find X ប្រកាសបង្ហាញខ្លួនកាលពីរសប្តាហ៍មុននេះ ហើយស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតជាមួយនឹងភាពទាក់ទាញ និងច្នៃប្រឌិតបំផុត។ ស្មាតហ្វូននេះមានភាពស្រស់ស្អាត ហើយមនុស្សជាច្រើនក៏ទន្ទឹងរង់ចាំក្នុងការទិញស្មាតហ្វូននេះផងដែរ។

 image

image

នៅថ្ងៃនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញថា ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះ។ ស្មាតហ្វូននេះមានតម្លៃ $750 ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនប្រភេទ Lamborghini Edition  ហើយវាមានតម្លៃ  $1,500 ៕