ព័ត៌មាន

រូបភាព Render របស់នាឡិកា Huawei TalkBand B5 បង្ហាញខ្លួនហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មី  2-in-1  ដែលមានឈ្មោះថា  TalkBand B5 ។ តាមការទម្លាយរបស់  Evan Blass, a.k.a. @evleaks បង្ហាញអំពីរូបរាង Render របស់នាឡិកានេះ។

image

image

TalkBand B5 គឺជាជំនាន់បន្ទាប់របស់  TalkBand B3 ដែលបង្ហាញខ្លួនកាលពីពីរឆ្នាំមុននេះ។ វាប្រើប្រាស់សម្រាប់តាមដានសុខភាព ហើយវាអាចធ្វើការដោះចេញពីខ្សែនាឡិកាបានសម្រាប់ធ្វើជា  Bluetooth headset  សម្រាប់ការខលថែមទៀត។ នេះជាហេតុផលដែលវាមានឈ្មោះថា TalkBand  នោះ។នាឡិកានេះមានពីរពណ៌គឺពណ៌មាសខ្សែស្បែក និងពណ៌ប្រាក់ខ្សែលោហធាតុ។ នាឡិកានេះប្រហែលជាមានអេក្រង់ OLED Touchscreen ៕