ព័ត៌មាន

ស្មាតហ្វូន Oppo Find X ចាប់ផ្តើមការកម្មង់ទិញមុននៅហ្វីលីពីន ហើយស្តុកមាននៅថ្ងៃទី 6 ខែសីហា

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទទួលការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូន Find X នៅក្នុងប្រទេសហ្វីលីពីនហើយគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី 1 ខែសីហា។ ប្រសិនបើអ្នកចង់ទិញស្មាតហ្វូនស៊េរីថ្មីនេះ អ្នកអាចទៅកាន់ Concept stores ហើយធ្វើការកម្មង់ទិញបាន។ ស្មាតហ្វូននេះគឺមានស្តុកនៅថ្ងៃទី 6 ខែសីហា ប៉ុន្តែក្រុមហ៊ុន Oppo នៅមិនទាន់បញ្ជាក់អំពីតម្លៃរបស់វានៅឡើយទេ។

 image

image

សម្រាប់តម្លៃនៅក្នុងប្រទេសចិនគឺមានតម្លៃ  CNY 4,999 ហើយប្រហែលជានៅក្នុងប្រទេសហ្វីលីពីនគឺមានតម្លៃ  PHP 40,000 (€640) ។ ស្មាតហ្វូន Oppo Find X ត្រូវគេរំពឹងថានឹងលក់នៅក្នុងអ៊ីតាលី អេស្ប៉ាញ បារាំង និងហូឡង់ផងដែរ។ ប៉ុន្តែសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិកនៅមិនទាន់ដឹងនៅឡើយទេ៕