ស្មាតហ្វូនស៊េរីថ្មី NEX S របស់ក្រុមហ៊ុនvivo ដែលមានគែមស្តើងបំផុតទើបតែប្រកាសបង្ហាញខ្លួនកាលពីសប្តាហ៍មុននេហ ហើយពេលនេះវាមានស្តុកសម្រាប់ដាក់លក់នៅក្នុងប្រទេសចិនហើយ។ សម្រាប់ស្មាតហ្វូននេះអាចកម្មង់ទិញបាននៅក្នុងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ឬ 256GB ។ វាមានតម្លៃ CNY 4,498 ($677 ឬ €578) ឬ CNY 4,998 ($752 ឬ €643) អាស្រ័យទៅលើទំហំដែលអ្នកជ្រើសរើសនោះ។
សម្រាប់ស្មាតហ្វូន NEX A ដែលមានលក្ខណៈសម្បត្តិទាបជាងនោះក៏ដាក់លក់នៅថ្ងៃនេះដែរ។ យើងនៅមិនទាន់ដឹងនៅឡើយទេថាតើស្មាតហ្វូន NEX S នឹងដាក់លក់នៅក្រៅទីផ្សាររបស់ចិននៅពេលណានោះ៕