ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញស្មាតហ្វូន Honor Note 10 នៅពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei នឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Note 10 របស់ខ្លួននាពេលឆាប់ៗនេះ។ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែនេះគ្រាន់តែជាសារនៅលើ Weibo របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

 image

image

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែប្រកាសបង្ហាញនូវរូបភាព Teaser មួយដែលបង្ហញអំពីវត្តមានរបស់ស្មាតហ្វូន Note 10 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុង  Beijing នោះ។ ស្មាតហ្វូន Honor Note 10 នឹងមានអេក្រង់ទំហំ  6.9-inch display ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 6,000mAh ហើយវាប្រហេលជាប្រើប្រាស់នូវបន្ទះឈីប Huawei&#039s Kirin 970 chipset ផងដែរ៕