ព័ត៌មាន

ស្មាតហ្វូន Huawei Nova 3 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី 28 ខែកក្កដានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការផ្សព្វផ្សាយទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីនគឺនៅថ្ងៃទី 28 ខែកក្កដាខាងមុខនេះ។ រូបភាព Teaser នេះបង្ហាញនៅក្នុងផ្សារទំនើប  Glorietta Mall នៅក្នុងទីក្រុង Manila ។

 image

រូបភាព Teaser នេះប្រហែលជាសំដៅទៅលើស្មាតហ្វូន  Huawei Nova 3 ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី 18 ខែកក្កដាខាងមុខនេះ។ ស្មាតហ្វូន Huawei Nova 3  មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Huawei P20 Lite គឺខុសប្លែកតែលក្ខណៈសម្បត្តិប៉ុណ្ណោះ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3-inch 2340x1080px display បន្ទះឈីប Kirin 710 chipset រ៉េមទំហំ 6GB ថាមពលថ្ម  3,650mAh និងកាមេរ៉ា 4 គ្រាប់ថែមទៀត។ ស្មាតហ្វូននេះមានប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP+24MP  និងកាមេរ៉ាខាងមុខទំហំ 24MP+2MP ៕