ស្មាតហ្វូន Galaxy S10 នាពេលខាងមុខរបស់ក្រុមហ៊ុន Samsung នឹងក្លាយជាស្មាតហ្វូនដែលពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ក្រុមហ៊ុនSamsung ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូនចំនួន 3 ម៉ូដែលគឺស្មាតហ្វូន Galaxy S10 (codenamed Beyond 0) ដែលមានអេក្រង់ទំហំ 5.8-inch Super AMOLED ប្រព័ន្ធស្កេនក្រយ៉ៅដៃ side-mounted fingerprint scanner និងកាមេរ៉ាភ្លោះ 12MP wide + 12MP ។
ស្មាតហ្វូន Galaxy S10+ (Beyond 1) មានអេក្រង់ទំហំ 6.2-inch curved Super AMOLED បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ា 3 គ្រាប់ទំហំ 12MP wide + 12MP tele + 16MP fixed-focus 120-degree super wide angle និងកាមេរ៉ាភ្លោះ Selfies នៅខាងមុខ។
កាមេរ៉ា Selfies ភ្លោះនេះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A8 (2018) ដែលមានកាមេរ៉ាភ្លោះទំហំ 16MP + 8MP ជាមួយនឹងមុខងារ Live Focus (portrait mode) ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូន 10-anniversary Galaxy S10 series នៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅឆ្នាំក្រោយនេះ។ ស្មាតហ្វូន Samsung Galaxy Note9 នឹងប្រកាសបង្ហាញខ្លួននៅខែក្រោយនេះនៅថ្ងៃទី 9 ខែសីហាខាងមុខនេះ៕