ព័ត៌មាន

ស្មាតហ្វូន vivo NEX នឹងដាក់លក់ជាលក្ខណៈសកលលោកនៅខែនេះ

ស្មាតហ្វូនដ៏គួរអោយភ្ញាក់ផ្អើលបំផុត  vivo NEX គឺប្រើប្រាស់កាមេរ៉ាខាងមុខ pop-up selfie camera ហើយវាប្រកាសបង្ហាញខ្លួននៅថ្ងៃទី 12 ខែមិថុនានៅក្នុងទីក្រុង Shanghai ប្រទេសចិន ហើយនៅថ្ងៃនេះក្រុមហ៊ុនប្រកាសថា ស្មាតហ្វូននេះនឹងដាក់លក់នៅខែនេះនៅជុំវិញពិភពលោក។ ទីផ្សារចំនួន 5 ដែលត្រៀមដាក់លក់ស្មាតហ្វូន vivo NEX គឺនៅក្នុងប្រទេសរុស្សី ឥណ្ឌា ម៉ាឡេស៊ី ហុងកុង និងតៃវ៉ាន់។

image

ស្មាតហ្វូន vivo NEX  មានពីរប្រភេទគឺ  vivo NEX S ដែលប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ under-display fingerprint scanner  និងបន្ទះឈីប Snapdragon 845 chipset ។ ស្មាតហ្វូន  vivo NEX A  ប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវកាមេរ៉ា pop-up selfie camera ដែលមានអេក្រង់ទំហំ  86%  ។

image

ស្មាតហ្វូន NEX S  ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយវាមានតម្លៃ  CNY4,498 និង CNY 4,998  (ចន្លោះពី $700/€580 និង $780/€640) សម្រាប់ទំហំផ្សេងគ្នា។ ស្មាតហ្វូន  NEX A  មានតម្លៃ CNY3,998 ($605/€510 ៕