ព័ត៌មាន

រូបភាព Renders របស់ស្មាតហ្វូន Samsung Galaxy Note 9 គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8

ប្រសិនបើអ្នកមានការងឿងឆ្ងល់ជាមួយនឹងការរចនារូបរាងរបស់ស្មាតហ្វូន Samsung Galaxy S8 និង S9 នោះ អ្នកប្រហែលជាមានការងឿងឆ្ងល់ជាមួយនឹងការរចនារូបរាងរបស់ស្មាតហ្វូន Note9  និង  Note8 ជាក់ជាមិនខាន។

 image

សម្រាប់រូបភាព Renders របស់ស្មាតហ្វូន Galaxy note 9 គឺមានការផ្លាស់ប្តូរទៅលើផ្នែកខាងក្រោយរបស់វា និងការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមកាមេរ៉ាភ្លោះ។ ស្មាតហ្វូន  Galaxy Note9 នឹងបង្ហាញខ្លួននៅក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 9 ខែសីហានេះ។

image

ស្មាតហ្វូននេះនឹងមានលក្ខណៈសម្បត្តិស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Galaxy S9+ ហើយវាក៏មានរ៉េមទំហំ 8GB ថាមពលថ្ម 4,000 mAh និងការប្រើប្រាស់ជាមួយនឹងប៊ិក S Pen ដែលទ្រទ្រង់នូវប្រព័ន្ធ Bluetooth នោះ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំដល់ទៅ 6.4 inche ៕