ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia និងក្រុមហ៊ុន China Mobile ចុះកិច្ចព្រមព្រៀងលើសហប្រតិបត្តិការដែលមានទឹកប្រាក់ 1 ពាន់លានអ៊ឺរ៉ូ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia  ប្រកាសអំពីការចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ China Mobile ។ នៅក្នុងរយៈពេល 12 ខែទៀតនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះនឹងធ្វើការចែកចាយនូវ mobile, fixed, IP routing, optical transport និងការគ្រប់គ្រងស្របទៅតាមអ្វីដែលអតិថិជនចង់បាន។

 image

កិច្ចព្រមព្រៀងនេះមានតម្លៃដល់ទៅ 1 ពាន់លានអ៊ឺរ៉ូ ហើយវាមានការរំពឹងអំពីការបង្កើតប្រព័ន្ធ 5G networks នៅក្នុងប្រទេសចិននៅឆ្នាំក្រោយនេះផងដែរ។ នៅក្នុងភាពជាដៃគូនៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Nokia ស្នើទៅកាន់ក្រុមហ៊ុន China Mobile  អោយធ្វើការដំណើរការនូវប្រតិបត្តិការរបស់ខ្លួនជាច្រើនទៀតសម្រាប់ការចាប់យកឱកាសថ្មីៗនោះ។

image

ក្រុមហ៊ុនទាំងពីរនេះធ្វើការចុះ MoU ក្នុងការផ្លាស់ប្តូរទៅលើទិន្នន័យ R&D data  នៃបច្ចេកវិទ្យា AI និង machine-learning ។ ភាគីខាងចិនគឺមានការតំណាងដោយលោក  Li Huidi, VP របស់ក្រុមហ៊ុន China Mobile និងលោក  Hans-Jurgen Bill  ភាគីរបស់ក្រុមហ៊ុន Nokia ៕