ព័ត៌មាន

ទូរទស្សន៍ QLED 2018 បង្ហាញខ្លួនក្នុងកម្មវិធីជួបជុំអាជីវករសាមសុងទូទាំងប្រទេស

កាលពីយប់ថ្ងៃទី 14 ខែកក្កដា 2018 នាភោជនីយដ្ឋានទន្លេបាសាក់ 2 មានការរៀបចំពិធីជួបជុំរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយបរិក្ខាអេឡិកត្រូនិចសាមសុងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងភាតរៈភាពជាមួយកម្មវិធីដ៏សំបូរបែប និងស្រស់ស្រាយ ។ នេះជាកម្មវិធីពិសេសមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបានបង្កើតឡើងសំរាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ដែលបានគាំទ្រផលិតផលសាមសុងក្នុង មួយឆមាសដើមឆ្នាំ 2018 ក៏ដូចជាបណ្តាឆ្នាំកន្លងមក  ហើយក៏ដើម្បីដាក់បង្ហាញនូវផលិតផលទូរទស្សន៍ស៊េរីថ្មីផង ។ 

 image

image

image

image

ក្រៅពីម្ហូបអាហារដ៏ពិសេស និងមានរសជាតិឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋានទន្លេបាសាក់ 2 ព្រមទាំងកម្មវិធីតន្ត្រីកំដរបរិយាកាស ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញជូននូវទូរទស្សន៍ស៊េរីថ្មី QLED 2018 ដែលបំពាក់នូវបច្ចេកវិទ្យា Q Picture ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូប្រៀប ។ បច្ចេកវិទ្យា  Q Style ផ្តល់នូវការរចនារូបរាងស្តើងស្អាត និងទំនើបសំរាប់ការប្រើប្រាស់ ។ ចំណែក Q Smart គឺ ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ទូរទស្សន៍សាមសុងក្នុងការធ្វើឲអាយុប្រើប្រាស់របស់ទូរទស្សន៍កាន់តែវែង និងផ្តល់ភាពងាយស្រួលផងដែរជាមួយបច្ចេកវិទ្យាបញ្ជាដោយតេលេតែមួយ (One Remote Control) ។

image

image

image

image

image

ក្នុងឱកាសនោះដែរ លោក Seungho Choi  អគ្គនាយកក្រុមហ៊ុនសាមសុងកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលក្រុមហ៊ុន និងគាំទ្រផលិតផលសាមសុងដែលជាលទ្ធផលផលិតផលទាំងអស់បានទទួលជោគជ័យនឹងឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ ។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត ។

image

image

លោក Philippe Ngo – អគ្គនាយកក្រុមហ៊ុន SSB ដែលជាអ្នកចែកចាយផលិតផលបរិក្ខាអេឡិកត្រូនិចសាមសុងបានផ្តល់ចំណាប់អារម្មណ៍ពិសេសថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផលសាមសុងគឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង ។

image

image

image

លោក ឡុង ណារ៉ា – ម្ចាស់ក្រុមហ៊ុន គីម ឡេង ដែលជាក្រុមហ៊ុនចែកចាយមួយផ្សេងទៀតក៏បានបង្ហាញពីគន្លឺះជោគជ័យរបស់លោកមួយផងដែរគឺការពង្រីកប្រព័ន្ធចែកចាយរបស់សាមសុង ដែលធ្វើឲផលិតផលនេះបានទៅដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បង្ករភាពងាយស្រួលដល់ការរកទិញ និងផ្តល់សេវាកម្មក្រោយពេលលក់យ៉ាងប្រសើរជូនប្រជាពលរដ្ឋយើង ។

image

កញ្ញា មាន សុនីតា ដែលជាតារាតំណាងផលិតផលសាមសុងបានបង្ហាញនូវមោទនភាព និងភាពរីករាយដែលបានសហការបំពេញការងារជាមួយផលិតផលសាមសុង ។ កញ្ញាបានមានប្រសាសន៍យ៉ាងខ្លីថា អាចមានឱកាសសហការណ៍ជាមួយសាមសុងគឺជាមោទនភាពរបស់យើងគ្រប់គ្នាមិនថាខ្ញុំ អាជីវករ អ្នកសាព័ត៌មាន ឫដៃគូណាក្តី ព្រោះសាមសុងគឺជាផលិតផលលំដាប់អន្តរជាតិនិងឈរលំដាប់លេខ 6 នៅ Inter-brand.

image

image

លោកស្រី ដែលជាអាជីវករអ្នកលក់រាយម្នាក់បាននិយាយដោយភាពស្រស់ស្រាយថា សំរាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ ។

ក្រៅពីនេះ សំរាប់ពិធីដ៏ពិសេសនេះ ក្រុមហ៊ុនសាមសុងនិងដៃគូចែកចាយរបស់ខ្លួនបាននាំមកនូវកម្មវិធីលក់ពិសេសដើម្បីជាប្រយោជន៍និងជាកាដូពិសេសសំរាប់អ្នកលក់រាយរបស់យើងផងដែរ ។ ហើយកម្មវិធីបានប្រព្រឹត្តទៅដោយភាពអធិអធមជាមួយការចាប់រង្វាន់ជាច្រើន និងការរាំលេងកំសាន្តប្រកបដោយមេត្រីភាពរីករាយ ។