ព័ត៌មាន

ស្មាតហ្វូន Huawei Mate 20 Pro នឹងប្រើប្រាស់អេក្រង់កោង OLED

កាលពីឆ្នាំមុននេះ ស្មាតហ្វូនត្រកូល Mate ធ្វើការផ្លាស់ប្តូរអេក្រង់ផ្សេងគ្នាគឺស្មាតហ្វូន Mate 10 ប្រើប្រាស់អេក្រង់  LCD panel  ខណៈពេលដែលស្មាតហ្វូន  Mate 10 Pro ប្រើប្រាស់អេក្រង់ AMOLED screen ថែមទៀត។

image

តាមការបញ្ជាក់នៅក្នុងប្រភពនៃឧស្សាហកម្មនេះ ស្មាតហ្វូន Mate 20 Pro មិនត្រឹមតែប្រើប្រាស់អេក្រង់ OLED screen ប៉ុណ្ណោះទេ ប៉ុន្តេអេក្រង់របស់វាគឺកោងដូចគ្នាទៅនឹងស្មាតហ្វូន Mate RS Porsche Design ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ក៏នឹងបំពាក់នៅលើស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន Mate 20 នឹងប្រើប្រាស់អេក្រង់ BOE OLED displays ​ហើយវានឹងចាប់ផ្តើមលក់នៅខែតុលានេះ។ វាមានពាក្យចចាមអារ៉ាមដេលបញ្ជាក់ថា ស្មាតហ្វូន  Mate 20 Pro នឹងប្រើប្រាស់កាមេរ៉ាដល់ទៅ 5 គ្រាប់នៅខាងមុខពីរគ្រាប់ និងខាងក្រោយ 3 គ្រាប់។ ក្រុមហ៊ុន Huawei ក៏ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប HiSilicon Kirin 980 ផងដែរ៕