ព័ត៌មាន

តើប្រណិតភាព​អ្នក​ជំនួញ​វ័យ​ក្មេង​​មាន​អ្វី​ខ្លះ?

មនុស្ស​ម្នាក់ៗ​មាន​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ក្នុង​ការ​លេង​សម្ភារៈ​ ការ​ស្លៀក​ពាក់​ និង​សកម្មភាព​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។   ពេល​ខ្លះ​ចំណង់ចំណូល​ចិត្ត​នៃ Lifestyle របស់​យើង​ម្នាក់ៗ អាច​ប្រែប្រួលតាម​បរិយាកាស​សង្គម ឬ​ក៏​អាច​រក្សារ​ទ្រង់ទ្រាយ​ដើម​ដដែល បើ​សិន​ជា​បរិយាកាស​​ និង​បរិបទ​សង្គម​អាច​ទាក់​ចិត្ត​យើង​បាន។ 

អីចឹង! ថ្ងៃ​នេះ យើង​និយាយ​ពី​ការ​លេង​ខ្លួន និង​ការ​សម្ភារៈ​មួយ​ចំនួន ដែល​​កំពុង​តែ​ពេញ​និយម​ក្នុង​សង្គម​បរិយាកាស​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។

 image

ការ​ស្លៀក​ពាក់

 ខុស​ពី​ការ​រៀប​ចំ​ខ្លួន​កាល​ពី​នៅ​ជា​សិស្ស​មហាវិទ្យាល័យ ធ្វើ​ជា​អ្នក​ជំនួញ​តែងតែ​រៀប​ចំ​ខ្លួន​មាន​សណ្ដាប់​ធ្នាប់​ជានិច្ច។ ដូច្នេះ​ម៉ាក​សំលៀកបំពាក់​ដែលអ្នក​ជំនួញ​វ័យ​ក្មេង​និយមប្រើ​មាន​ដូច​ជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ដោយ​ម៉ាក​ទាំង​នេះ សម្បូរ​ទៅ​ដោយ​អាវ​សាច់​លាត ដែល​អាច​ពាក់​ទៅ​សម​នឹង​អាវធំ​សម្រាប់​កិច្ចប្រជុំ ឬមិន​ប្រើ​អាវ​ធំ​ក៏​នៅ​តែ​សង្ហា​ ហើយ​សមសួន។

image

 ចំណែក​ឯ​សុភាព​នារី​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​វ័យវិញ គឺ​មិន​ចោល​ម៉ាក​ល្បី Channel , Gucci និង PRADA ឡើយ ដោយម៉ាកទាំង ៣ នេះ រចនាឡើងយ៉ាងពិសេស​សម្រាប់​ភាព​លេច​ធ្លោ​នារី​សម័យ​ថ្មី។

 ​គ្រឿងអលង្ការ

 ជា​អ្នក​ជំនួញ​វ័យ​ក្មេង ពួក​គាត់​មិន​ដែល​ប្រៀប​ខ្លួន​ឯង​នឹង​តារា​ម៉ូដែល​ឡើយ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ចង់​ឲ្យ​ក្រសែ​ភ្នែក​អ្នក​ដទៃ​ក្រឡេក​មើល​មក គឺ​ជា​មនុស្ស​ភាព​លេច​ធ្លោ និង​ពោរពេញ​ដោយ​ទំនុកចិត្ត ដែល​ជា​ធ្នាក់​មួយ​ក្នុង​ការ​រឹត​បន្តឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ខ្លាំង​ពី​មនុស្ស​ជុំវិញ។ ដូច្នេះ​សម្រាប់​សុភាព​នារី គឺ​តែង​តែ​ជ្រើស​រើស​យក​ភាព​ល្អ​ឥតខ្ចោះ​មួយ ដែល​មាន​ភាព​សាមញ្ញ ដូច​ជា​គ្រឿង​អលង្ការ​គុជ​ខ្យង​ ឬ​ពេជ្រ​ជា​ដើម ប៉ុន្តែ​មិន​មែន​ពាក់​ស្រោច​ខ្លួន​ទេ។

image

 ចំណែក​ឯ​សុភាព​បុរស​វិញ ក៏​មិន​មាន​អ្វី​សាំញ៉ាំ​ឡើង ដោយ​គ្រាន់​តែ​មាន​នាឡិការ​ម៉ាក​ល្បីៗ​មួយ​ចំនួនគឺ​បង្ហាញ​ពី​ភាព​រៀបរយ​រួច​បាត់​ទៅ​ហើយ។ ដូច្នេះ​អ្នក​ជំនួញ​ក្នុង​ស្រុក​ខ្មែរ​យើង តែង​ជ្រើស​យក​ម៉ាក​នាឡិការ​មួយ​ចំនួន​ដូច​ជា Alexander , Casio, Frederick , Ganzi , Helmsley និង Rolex ជាដើម។

 ឧបករណ៍​បច្ចេកវិទ្យា

 អ្នក​ជំនួញ​រូប​ណា​ក៏​ត្រូវ​ការ​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ដែរ តែ​ម៉ាក​ដែល​សហគ្រិន​វ័យ​ក្មេង​និយម​ប្រើ​ក្នុង​ប្រទេស​យើង គឺ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple។ មូល​ហេតុ​ជា​ច្រើន​ដែល​អ្នក​ជំនួញ​វ័យ​ក្មេង​ជ្រើស​យក​ម៉ាក​នេះ​មាន​ដូច​ជា ថាមពល​ថ្ម​បាន​យូរ រូបរាង​រចនា​ឡើង​សាមញ្ញ ម៉ាក​ល្បី​ទូទាំង​ពិភព​លោក ជា​ពិសេស​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​យក​ដាក់​តាម​ខ្លួន។

 image

image

បើ​និយាយ​ពី​ទូរសព្ទ​វិញ ​អ្នក​ជំនួញ​វ័យ​ក្មេងតែងតែចង់បាននូវទូរស័ព្ទដែលស៊ីវីល័យនិងមានភាពលេចធ្លោរជាងគេ​នៅក្នុងចម្កោមអ្នកដែលមានអាជីពដូចគ្នា កាន់តែពិសេសទៀតនេះគឺវាមានតម្លៃសមទៅនឹងវណ្ណៈរបស់ខ្លួន ដែលនាពេលបច្ចុប្បន្ននេះ នៅក្នងទីផ្សារទូរសព្ទមានម៉ូដែលមួយដែលមានភាពល្បីល្បាញនិងសក្តិសមទៅនឹងអ្វីដែលអ្នកជំនួញគួរតែមាននៅក្នុងដៃ វាគឺOPPO Find X។

image

image

មូលហេតុសំខាន់ៗដែលគួរជ្រើសយកទូរសព្ទមួយនេះមានដូចជា៖ ១.ប្រណិតភាពនៃការឌីហ្សាញ OPPO Find Xមានការឌីហ្សាញដ៏ល្អឯក ដែលមានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់ក្នុងតួនៃទូរស័ព្ទ ពេលត្រូវការប្រើទើបវាងើបចេញមក។ ២. ភាពល្អឯក ឡូយនិងថ្លៃថ្នូរ នៅពេលដែលក្នុងដៃរបស់អ្នកកាន់នូវទូរស័ព្ទស៊េរីទំនើប វាប្រៀបបាននឹងកំពុងតែកាន់នូវដុំគុជដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញពីភាពសាកសមទៅនឹងតួខ្លួនរបស់អ្នកជំនួញ។ដូច្នេះសម្រាប់អ្នកជំនួញវ័យក្មេងដែលចង់ប្រើប្រាស់នូវទូរស័ព្ទដែលសាកសមទៅនឹងតម្លៃខ្លួន និងស៊ីវិល័យសូមកុំភ្លេច OPPO Find X។​

 ​