ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J6+ នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 450

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy J4 និង Galaxy J6  នៅក្នុងខែឧសភា។ បន្ទាប់មកស្មាតហ្វូននេះក៏ដាក់ឈ្មោះថា Galaxy On6 ដាក់លក់នៅក្នុងប្រទេសឥណ្ឌា ហើយតាមការបញ្ជាក់របស់  xda-developersស្មាតហ្វូននេះនឹងមានប្រភេទ Plus ផងដែរ។​ស្មាតហ្វូន J6 Plus LT នឹងមានលេខកូដ  j6plte ។

image

image

សម្រាប់ទិន្នន័យ firmware files  នឹងមានឈ្មោះថា “Samsung J6-Plus LTE CIS SER” ហើយវាប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 chipset ។ ស្មាតហ្វូន Galaxy J6  ដំណើរការនូវបន្ទះឈីប  Exynos 7870 Octa ។ ក្រុមហ៊ុន Samsung ក៏ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញស្មាតហ្វូនដែលមានតម្លៃសមរម្យបន្ថែមទៀតដូចជា Galaxy A6+  និង Galaxy A8+​ ជាដើម៕