ព័ត៌មាន

ថេប្លេត Samsung Galaxy Tab A2 បង្ហាញខ្លួនជាមួយនឹងរូបភាពស្រស់ស្អាតជាច្រើនសន្លឹក

នៅដើមសប្តាហ៍នេះ ថេប្លេត  Samsung Galaxy Tab A2 បង្ហាញខ្លួននៅលើ FCC ។ វាមានរូបភាពបែកធ្លាយជាច្រើនរបស់ថេប្លេតនេះដែលដំណើរការនូវ Samsung Experience UI ។ ថេប្លេតនេះមិនប្រើប្រាស់នូវ Home Key ហើយវាមានគែមស្តើងបំផុតថែមទៀតផង។

 image

image

ផ្នែកខាងមុខរបស់ថេប្លេត Galaxy Tab A2 នេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ថេប្លេត Galaxy Tab A2  នឹងមានអេក្រង់ទំហំ 10.5-inch screen ជាមួយនឹងកម្រិតភាពច្បាស់  1920 x 1200 pixels ។ ថេប្លេតនេះប្រើប្រាស់នូវប្រព័ន្ធ Wi-Fi និង LTE និងរន្ធដោតបញ្ជូលថាមពលថ្ម  USB-C charging port ផងដែរ។

image

ក្រុមហ៊ុន  Samsung នឹងប្រកាសបង្ហាញថេប្លេត Galaxy Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ ហើយថេប្លេត Tab A2 ​ប្រហែលជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃផ្សេងផងដែរ៕