ព័ត៌មាន

កាន់តែក្ដៅគគុក!!! Galaxy S9/S9+ នាំ ព្យុះលាភសំណាងពេញផ្ទៃប្រទេស

រង្វាន់កាន់តែកក្រើកជាងមុន ជាមួយអតិថិជនទូទាំងប្រទេស បានឈ្នះរង្វាន់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ។ ចូលមកដល់សប្ដាហ៍ទី4 ភាពរំភើបរីករាយកានតែពុះកញ្ច្រោលខ្លាំងឡើង  ព្រោះអតិថិជនទាំងតាមបណ្ដាខេត្តផ្សេងៗ និងរាជធានី សុទ្ធតែបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ។

 image

យើងរកឃើញអ្នកឈ្នះរង្វាន់ធំពីខេត្តកំពង់ស្ពឺ កំពត ភ្នំពេញ និងចុងក្រោយនេះគឺសំរាប់សប្តាហ៍ទី 4 នេះ សូមចូលរួមអបអរសាទរដល់ អតិថិជនឈ្មោះ ជា ចាន់សារ៉ាត់ មកពីខេត្តកំពត ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿង ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ RATANA-KAMPOT ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ និងអតិថិជនឈ្មោះ Ly Vu មកពីរាជធានីភ្នំពេញ បានឈ្នះ រង្វាន់ទី 2 គឺ Galaxy S9+ 64GB  ។

image

ដោយកិត្តិនាមល្បី ជាមួយគុណភាពផលិតផល រួមផ្សំនឹងការផ្ដល់ជូនពីកម្មវិធី“ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ធ្វើឲ្យកំណើននៃការលក់ Samsung Galaxy S9|S9+ របស់ក្រុមហ៊ុន ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយសារអតិថិជនទូទាំងប្រទេស ពោលគឺទាំងតាមបណ្ដាខេត្ត និងរាជធានីបានបន្តសម្រុកទិញយ៉ាងច្រើនកុះករ។

image

image

លោក រតនា សោភ័ណ ប្រធានផ្នែកផលិតផលទូរស័ព្ទរបស់សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេស កម្ពុជាបានមានប្រសាសន៏ថា  « ចូលមកដល់សប្ដាហ៍ទី4នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” មានការកើនឡើងគួរជាទីមោទនៈបំផុត។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើសាមសុងពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។ អរគុណដល់ការបន្តគាំទ្រ និងក៏សូមថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអ្នក ទាំងអ្នកលក់ដុំ និងអ្នកលក់រាយដែលខិតខំជំរុញការលក់ មិត្តសារព័ត៌មានដែលជួយគាំទ្រផ្សព្វផ្សាយ ធ្វើឲ្យយុទ្ធនាការនេះ មានភាពទូលំទូលាយគ្រប់គ្រាន់សម្រាប់អតិថិជនរបស់យើង។”

image

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី4 របស់កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន 6 ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់2 លើកទៀតដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុង ជាមួយរង្វាន់ច្រើនដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32”   និង ធុងបាស Harman Speaker។ ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

image

ជាថ្មីម្ដងទៀត សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី4។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះ សូមបន្តព្យាយាម ជាមួយរង្វាន់ពិត ឈ្នះពិត  ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់។ ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32”  និងរង្វាន់ជាច្រើនទៀត អាចជារបស់អ្នក!

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី4 ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖ 

១/ រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ ជា ចាន់សារ៉ាត់

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ Ly Vu

៣/ រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ Yu Wandi និងឈ្មោះ Tuy Sakada

៤/ រង្វាន់ទូរទស្សន៏ Samsung TV 32”    3គ្រឿងបានទៅលើឈ្មោះ សួស មាសភក្ដី ឈ្មោះ ឡូវ សុខគា និងឈ្មោះ Taing Ngich Hav

៥/ រង្វាន់ធុងបាស Harman Speaker   5គ្រឿងបានទៅលើឈ្មោះ Sou Long Man Ham ឈ្មោះ Moung Vanny ឈ្មោះ Cham Titsoki ឈ្មោះ ហី គន និង ឈ្មោះ គង់ ស៊ីមន