ព័ត៌មាន

ស្មាតហ្វូន Oppo A3S នឹងមានអេក្រង់ 6.2-inch និងបន្ទះឈីប Snapdragon 450

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថា A3s ។ ស្មាតហ្វូន  Oppo A3s  មានអេក្រង់ទំហំ 6.2-inch IPS display ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1520 pixel  ហើយវាមានកម្រិតអេក្រង់ 19:9 aspect ratio ។ ក្រុមហ៊ុនហៅអេក្រង់នេះថា FullView display ដែលមានទំហំ 88.8% បើធៀបទៅនឹងតួខ្លួនរបស់វានោះ។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm&#039s Snapdragon 450 SoC  រ៉េមទំហំ 2GB និងម៉េមូរីទំហំ 16GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP ដែលមានកម្រិត f/2.2 aperture  និងកាមេរ៉ាមួយទៀតទំហំ  2MP ផងដែរ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ  8MP ភ្ជាប់ជាមួយនឹង  8MP និងមុខងារ AI Beauty effects ផងដែរ។

image

ស្មាតហ្វូននេះប្រើប្រាស់ថាមពលថ្មទំហំ 4,230 mAh ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo  និង Color OS 5.1 ផងដែរ។ ស្មាតហ្វូន Oppo A3s អាចរកទិញបាននៅ  Amazon.in, Flipkart និង PayTM នៅថ្ងៃទី 15 ខែកក្កដានេះ ។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ INR 10,990 ($160) ៕