ព័ត៌មាន

Huawei លក់ស្មាតហ្វូនបានច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំ 2018

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន  nova 3 លោក Richard Yu ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Huawei បញ្ចេញនូវរបាយការណ៍មួយដែលថា ក្រុមហ៊ុននេះលក់ស្មាតហ្វូនបានច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ។

 image

នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុនសម្រេចនូវការលក់បាន 100 លានគ្រឿងនៅថ្ងៃទី 22 ខែធ្នូ នៅឆ្នាំ 2016 សម្រេចបានលទ្ធផលនេះនៅថ្ងៃទី 14 ខែតុលា ហើយឆ្នាំមុននេះគឺនៅថ្ងៃទី 12 ខែកញ្ញា។ ក្រុមហ៊ុន Huawei បំបែកកំណត់ត្រានៃការលក់ជាច្រើនរបស់ខ្លួននៅឆ្នាំនេះ។ លោក Yu សង្ឃឹមថា ការលក់របស់ក្រុមហ៊ុននឹងកើនឡើងដល់ទៅ 200 លានគ្រឿងនៅត្រឹមថ្ងៃទី 31 ខែធ្នូនេះ។

image

ស្មាតហ្វូន P20 និង P20 Pro លក់ដាច់យ៉ាងខ្លាំងនៅលើទីផ្សារច្រើនជាង 6 លានគ្រឿង ហើយស្មាតហ្វូន Mate 20 ក៏បង្កើនចំនួននៃការលក់របស់ក្រុមហ៊ុនផងដែរ។ បើធៀបកាលពី 7 ឆ្នាំមុននេះ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅពេលនេះគឺកើនឡើង 51 ដង៕