ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei nova 3i បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Kirin 710 SoC

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញស្មាតហ្វូន Huawei nova 3i សម្រាប់ទីផ្សារនៅក្នុងប្រទេសហ្វីលីពីន។ ខុសប្លែកពីស្មាតហ្វូន  nova 3 ស្មាតហ្វូននេះមានរ៉េមទំហំ  4 GB RAM កាមេរ៉ាភ្លោះទំហំ  16 MP + 2 MP  នៅខាងក្រោយ និងកាមេរ៉ាខាងមុខភ្លោះទំហំ  24 MP + 2 MP ។

image

Huawei nova 3i​ គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីបថ្មីបំផុត Kirin 710 SoC ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 12nm  ។ វាមានអង្គគណនា Cortex-A73  ចំនួន 4 គ្រាប់ដែលមានល្បឿន  2.2 GHz និងអង្គគណនា  Cortex-A53 ចំនួន 4 គ្រាប់ទៀតដែលមានល្បឿន 1.7 GHz សម្រាប់គ្រប់គ្រងទៅលើថាមពល។ អេក្រង់របស់វាមានទំហំ 6.3” LCD  ជាមួយនឹងកម្រិតភាពច្បាស់ FullHD+ resolution និងកម្រិត 19:9 ratio  ផងដែរ។

image

ស្មាតហ្វូន Huawei nova 3i  មានម៉េមូរីទំហំ 128GB ហើយវាមានរន្ធដោតទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android Oreo 8.1 និង  Huawei’s EMUI 8.1 ។ វាក៏មានការប្រើប្រាស់នូវ AI features និង GPU Turbo  ផងដែរ។ ស្មាតហ្វូននេះមានការតភ្ជាប់ដូចជា Wi-FI 802.11b/g/n នៅក្នុងល្បឿន 2.4 GHz  និងប្រព័ន្ធ Bluetooth 4.2 ។ ស្មាតហ្វូននេះមានរន្ធដោត  3.5-mm audio jack រន្ធដោត micro USB  ផងដែរ។​ វាមានថាមពលថ្មទំហំ 3,340 mAh  និងការបញ្ចូលថាមពល 10W charging។

ស្មាតហ្វូន Huawei nova 3i នេះអាចធ្វើការកម្មង់ទិញបាននៅហាងលក់រាយ  Lazada  នឹងហាងជាច្រើនទៀតបានផងដែរ។ តម្លៃរបស់វាគឺ  $300/€260 ។ ការកម្មង់ទិញមុនគឺចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 27 ខែកក្កដានេះ៕