ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនរួចរាល់សម្រាប់ការកម្មង់ទិញមុនទៅលើស្មាតហ្វូន Galaxy Note 9

កាលបរិច្ឆេទនៅក្នុងការប្រកាសបង្ហាញស្មាតហ្វូន  Samsung Galaxy Note9 គឺកៀកជិតដល់ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកាសបង្ហាញស្មាតហ្វូននេះផងដែរ។

 image

image

ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏មានគម្រោងសម្រាប់ការចាប់ផ្តើមកម្មង់ទិញមុននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ តាមការបង្ហោះនៅលើបណ្តាញសង្គម Twitter នោះ វាមានការបង្ហាញនូវរូបភាព​Banners របស់ស្មាតហ្វូន  Galaxy Note9 ផងដែរ។ យើងមើលឃើញថា ស្មាតហ្វូននេះគឺស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Galaxy Note 8 ប៉ុន្តែវាក៏មានការផ្លាស់ប្តូររូបរាងតិចតួចផងដែររវាងស្មាតហ្វូននេះ៕