ស្មាតហ្វូនថ្នាក់កណ្តាល Samsung's Galaxy A6+ (2018) បង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែឧសភានេះ ហើយអ្នកប្រហែលជាពេញចិត្តជាមួយនឹងស្មាតហ្វូននេះជាក់ជាមិនខាន។ នៅថ្ងៃនេះ វាមានការបង្ហាញអំពីការ Review ទៅលើស្មាតហ្វូន Galaxy A6+ ដែលមានរយៈពេល 6 នាទី។
ស្មាតហ្វូន A6+ នេះគឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner ផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 ជាមួយនឹងរ៉េមទំហំ 3GB ឬ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និង 64GB ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និងថាមពលថ្ម 3,500 mAh ៕