ព័ត៌មាន

បែកធ្លាយរូបភាពនៃប្រព័ន្ធកាមេរ៉ាថ្មីរបស់ស្មាតហ្វូន Samsung Galaxy Note 9

ខណៈពេលដែលយើងស្ថិតនៅក្នុងពេលកាន់តែកៀកជាមួយនឹងព្រឹត្តិការណ៍ក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note 9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះនោះ វាមានការបែកធ្លាយនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះដែលបង្ហាញអំពីអេក្រង់ផ្នែកខាងមុខរបស់វាអំពី  About section of Settings និងផ្នែកខាងក្រោយជាមួយនឹងប្រព័ន្ធ  fingerprint sensor ផងដែរ។

 image

នៅក្នុងរូបភាពនេះមិនមានការបង្ហាញអំពីព័ត៌មានអ្វីនោះទេ ប៉ុន្តែនេះប្រហែលជាស្មាតហ្វូនស៊េរីថ្មីដែលមានលេខម៉ូដែល  (SM-N960)  និងការផ្លាស់ប្តូរមួយចំនួននៅផ្នែកខាងក្រោយរបស់វាដូចជាការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner ស្ថិតនៅក្រោមកាមេរ៉ាភ្លោះ ភ្លើង LED Flash និងការវាស់ទៅលើចង្វាក់បេះដូងផងដែរ។

image

ស្មាតហ្វូន Galaxy Note 9 នេះនឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នាទៅនឹងស្មាតហ្វូន  S9+  ហើយវាក៏មានការប្រើប្រាស់ជាមួយនឹងប៊ិក S Pen ទ្រទ្រង់ជាមួយនឹងប្រព័ន្ធ  Bluetooth និងថាមពលថ្ម  4,000 mAh  ថែមទៀតផង៕