ព័ត៌មាន

ញាក់សាច់!!! ព្យុះលាភ ព្យុះសំណាងពី Galaxy S9|S9+ ធ្វើឲ្យកក្រើកពិភពស្មាតហ្វូននៅកម្ពុជា ជាមួយរង្វាន់ពិតៗ ឈ្នះពិតៗ

រង្វាន់ពិតៗ ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ Samsung Galaxy S9|S9+ កើនឡើងហួសពីការស្មាន!!!

ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S9|S9+ បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ ខណៈដែលអតិថិជនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់”  ដើម្បីឈ្នះរង្វាន់ជាច្រើន ពេលកម្មវិធីនេះឈានមកដល់សប្ដាហ៍ទី៥ ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី៦)។

image

ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី៤ កម្មវិធីក៏បន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី៥ ដោយបានរកឃើញអតិថិជនឈ្មោ មាស សុធាវី មកពីក្រុង ភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿង និងអតិថិជនឈ្មោះ នៅ លាងឆេង មកពីក្រុងភ្នំពេញ បានឈ្នះ រង្វាន់ទី 2 គឺ Galaxy S9+ 64GB ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ វឌ្ឍនា(​ផ្សារធំថ្មី) ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ ។

image

អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី៤ លោក ជា ចាន់សារ៉ាត់ នៅកំពត បានថ្លែងទាំងរំភើបរីករាយថា “បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិន “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!”

image

image

ចំណែក អ្នកឈ្នះរង្វាន់Galaxy S9+ 64GB មកពីរាជធានីភ្នំពេញ ក៏សំដែងសប្បាយរីករាយដែរថា “ឃើញគេឈ្នះរង្វាន់សប្ដាហ៍ទី១ ដូចជាមិនទាន់ជ្រើមប៉ុន្មានទេ ប៉ុន្តែលើកទី២ មានអ្នកជិតខាងគេឈ្នះ ហើយឃើញថាឈ្នះមែន ក៏សាកខ្លួនឯងឈ្នះដែរតែម្ដង!”

image

លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុង  បានមានប្រសាសន៏ថា  « ចូលមកដល់សប្ដាហ៍ទី4 និងទី5នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើសាមសុងពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។”  លោកក៏បានបន្តទៀតថា “យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនពិសេសនេះផង។  តាងនាមឲ្យក្រុមហ៊ុនសាមសុង ខ្ញុំសូមថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអ្នក ទាំងអ្នកលក់ដុំ និងអ្នកលក់រាយដែលខិតខំជំរុញការលក់ មិត្តសារព័ត៌មានដែលជួយគាំទ្រផ្សព្វផ្សាយ ធ្វើឲ្យយុទ្ធនាការនេះ មានភាពទូលំទូលាយគ្រប់គ្រាន់សម្រាប់អតិថិជនរបស់យើង។”

image

ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់1 លើកទៀតដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុង ជាមួយរង្វាន់ច្រើនដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៏ Samsung TV 32”   និង ធុងបាស Harman Speaker។ ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាថ្មីម្ដងទៀត សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី៥។

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី5 ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖ 

១/ រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ មាស សុធាវី

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ នៅ លាងឆេង

៣/ រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ DAOVANHENG និង ឈ្មោះ រុណ ប៊ុនធឿន

៤/ រង្វាន់ទូរទស្សន៏ Samsung TV 32”    3គ្រឿងបានទៅលើឈ្មោះ ញ៉ុក សុទ្ធា  ឈ្មោះ LY LEANG និងឈ្មោះ ហេង សុធី

៥/ រង្វាន់ធុងបាស Harman Speaker   5គ្រឿងបានទៅលើឈ្មោះ ពូ សឿន ឈ្មោះ ជិន វណ្ណា ឈ្មោះ លួស លាងជីញ ឈ្មោះ ហ៊ី លីហេង និង ឈ្មោះ លឿង ឆវី