ព័ត៌មាន

ស្មាតហ្វូន Nokia 6.1 Plus និង 8110 4G​ដាក់លក់នៅក្នុងតៃវ៉ាន់

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងធ្វើការពង្រីកនូវទីផ្សាររបស់ខ្លួនជាមួយនឹងស្មាតហ្វូន Nokia 6.1 Plus តាមរយៈការនាំស្មាតហ្វូននេះទៅដាក់លក់នៅក្នុងតៃវ៉ាន់។​ស្មាតហ្វូននេះដាក់លក់នៅក្នុងប្រទេសចិននៅក្នុងខែឧសភា ហើយស្មាតហ្វូន Nokia X6 ក៏អាចរកទិញបានកាលពីសប្តាហ៍មុននេះនៅក្នុងហុងកុងផងដែរ។

 image

ការដាក់លក់នៅក្នុងតៃវ៉ាន់គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។​ស្មាតហ្វូន Nokia 6.1 Plus នេអាចរកទិញបាននៅហាងជាច្រើននៅក្នុងតៃវ៉ាន់ចាប់ពីថ្ងៃទី 1 ខែសីហានេះទៅ ហើយវាមានតម្លៃ NT$ 8,000/€200 ។ សម្រាប់អតិថិជននៅតៃវ៉ាន់ក៏អាចរកទិញបាន Nokia 8110 4G ផងដែរ។

image

សម្រាប់ទូរស័ព្ទនេះគឺមានតម្លៃ NT$ 2,800/€80 ។ សម្រាប់ស្មាតហ្វូន Nokia 6.1 Plus អាចរកទិញបានជាមួយនឹងពណ៌ខៀវ និងពណ៌ស ហើយទូរស័ព្ទ Nokia 8110 4G អាចរកទិញបានជាមួយនឹងពណ៌ខ្មៅ និងពណ៌លឿង៕