ព័ត៌មាន

ស្មាតហ្វូន Note9 បែកធ្លាយជាមួយនឹងពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ត្នោត ហើយវាមានតម្លៃ € 1,000 នៅអ៊ឺរ៉ុប

ពេលវេលាក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នៅថ្ងៃទី 9 ខែសីហាខាងមុខាងនេះនៅក្នុងទីក្រុងញ៉ូវយ៉កនោះគឺកៀកហើយ ជាពិសេសព័ត៌មានជាច្រើនទម្លាយថាវានឹងមានការប្រកាសបង្ហាញនូវនាឡិកា Samsung Galaxy Watch ជាមួយនឹងស្មាតហ្វូន Samsung Galaxy Note9 ។

image

តាមការរាយការណ៍ពី Android Headlines ស្មាតហ្វូន Samsung Galaxy Note9 នឹងមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ត្នោត។ សម្រាប់ឈ្មោះរបស់វាគឺ Midnight Black, Coral Blue និង Teddy Brown ។ ពាក្យចចាមអារ៉ាមផ្សេងទៀតបញ្ជាក់ថា ស្មាតហ្វូននេះក៏មានពណ៌ Lilac Purple ផងដែរ។

image

សម្រាប់ការកម្មង់ទិញស្មាតហ្វូននេះគឺមានការថែមជូនផ្សេងគ្នាដូជជា Samsung DeX Dock, Samsung Gear S3 Frontier, ឬGear Icon X (2018) នៅពេលដែលទិញស្មាតហ្វូន Galaxy Note9 នោះ។ សម្រាប់ម៉ូដែលពណ៌ខៀវនេះគឺយើងបានឃើញនៅក្នុងលិខិតអញ្ជើញ Samsung Unpacked ជាមួយនឹងប៊ិក S Pen ពណ៌លឿងនោះ។ ប៊ិក S Pen ក៏អាចប្រើប្រាស់ជាមួយនឹង Bluetooth បានផងដែរ។ នៅថ្ងៃនេះតាមការទម្លាយចេញពី  @RolandQuandt បញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy Note9 នឹងមានតម្លៃច្រើនជាង €1,000 នៅអ៊ឺរ៉ុប៕