ព័ត៌មាន

Smart Speaker របស់ក្រុមហ៊ុន Samsung មានឈ្មោះហៅថា Magbee នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ IFA 2018

សម្រាប់ Smart Speaker របស់ក្រុមហ៊ុន Samsung នឹងមានឈ្មោះហៅថា Magbee នេះបើតាមការបញ្ជាក់របស់ការចុះម៉ាករបស់ក្រុមហ៊ុន Samsung ទៅកាន់សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបនោះ។ យើងដឹងព័ត៌មានតិចតួចរបស់ស្មាតហ្វូននេះ។ វានឹងប្រើប្រាស់នូវ Bixby និងការចូលរួមពីក្រុមការងាររបស់ Harman ផងដែរ។

 image

នៅក្នុងប៉ាតង់ថ្មីៗនេះទម្លាយថា Speaker នេះគឺនឹងក្លាយជាប្រភេទនៃដំណោះស្រាយទៅលើ wireless home audio ជាមួយនឹងឧបករណ៍ Magbee speaker នោះ។ ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Samsung Galaxy Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ។

image

នៅក្នុងព្រឹត្តិការណ៍ Unpacked event នេះអាចនឹងបង្ហាញនូវនាឡិកា Galaxy Watch រួមទាំងថេប្លេតស៊េរីថ្មីៗម៉ូដែល Galaxy Tab S4 និងជាច្រើនទៀតថែមទៀតផង៕