ព័ត៌មាន

Kantar: iPhone X គឺលក់ដាច់បំផុតនៅក្នុងត្រីមាសទី 2 នៅចិន

ថ្មីៗនេះ Kantar Research ចុះផ្សាយនូវរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួនអំពីការចែកចាយស្មាតហ្វូននៅក្នុងរយៈពេល 3 ខែបញ្ចប់នៅខែមិថុនាឆ្នាំ 2018 នេះ ដែលបង្ហាញថា ប្រព័ន្ធប្រតិបត្តិការ Android នៅតែមានការពេញនិយម ប៉ុន្តែ iOS គឺមានអ្នកប្រើប្រាស់ច្រើននៅសហរដ្ឋអាមេរិក។

 image

បើធ្វើការធៀបទៅនឹងត្រីមាសទី 2 ឆ្នាំ 2017 នោះ Android បាត់បង់ភាពពេញនិយមនៅក្នុងអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងសហរដ្ឋអាមេរិក ប៉ុន្តែវាពេញនិយមនៅចិន និងអង់គ្លេស។ វាមាន 80.5% នៅអាល្លឺម៉ង់ 64.5% នៅអង់គ្លេស 61% នៅសហរដ្ឋអាមេរិក និង 80% នៅអ៊ីតាលី អេស្ប៉ាញ និងចិន។

image

Android នៅចក្រភពអង់គ្លេសគឺមានការកើនឡើងដោយសារតែវត្តមានរបស់ស្មាតហ្វូន Huawei P20 Pro ដែលទីផ្សាររបស់ក្រុមហ៊ុននេះមានការកើនឡើងពី 2.7% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2017 ទៅ 13.7% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2018 ។

ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ iPhone X គឺជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសចិនចាប់តាំងពីវាលក់នៅក្នុងខែវិច្ឆិកាឆ្នាំ 2017 នោះ។ ក្រុមហ៊ុន Apple នៅតែឈរនៅចំណាត់ថ្នាក់ស្មាតហ្វូនកំពូលទាំង 10 នៅចិនផងដែរ៕