ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសបង្ហាញបន្ទះឈីប LPDDR4X chips ជំនាន់ទី 2 ទំហំ 16GB

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវ LPDDR5 RAM នៅលើទីផ្សារ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ទម្លាយនូវបន្ទះឈីប 4X chips ជំនាន់ទី 2 ដែលមានល្បឿន 4,266 megabits ក្នុងមួយវិនាទីនោះ។ វាមានទំហំ 16GB ។

 image

បន្ទះឈីប​ LPDDR4X ជំនាន់ទី 2 នេះប្រើប្រាស់ថាមពលថ្មតិចជាងមុនដល់ទៅ 10% បើធៀបទៅនឹងជំនាន់ទី 1 ហើយសម្រាប់ទំហំ 8GB នេះគឺស្តើងជាងមុនដល់ទៅ 20% ផងដែរ។ វាប្រើប្រាស់នូវដំណើរការ 10nm ក្នុងការប្រើប្រាស់។

image

បន្ទះ RAM chips ថ្មីនេះត្រូវប្រទះឃើញប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនស៊េរីនៅក្នុងឆមាសទី 1 ឆ្នាំ 2019 ខាងមុខនេះ។ ក្រុមហ៊ុន Samsung ក៏ប្រហែលជាបញ្ចេញនូវទំហំ 4GB និង 6GB ផងដែរ៕