ព័ត៌មាន

ស្មាតហ្វូន Galaxy Note9 អាចធ្វើការថតវីដេអូ 960fps បានពីរដងយូរជាងស្មាតហ្វូន Galaxy S9

តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមចេញពី Twitter បញ្ជាក់ថា ស្មាតហ្វូន Galaxy Note9 របស់ក្រុមហ៊ុន Samsung អាចធ្វើការថតវីដេអូនៅក្នុងកម្រិត 960fps នៅក្នុងរយៈពេលត្រឹមតែ 0.4 វិនាទី។ នេះគឺមានរយៈពេលយូរជាង Galaxy S9 និង S9+ អាចធ្វើបាន។

 image

image

នេះពិតជាការប្រើប្រាស់នូវមុខងារ super slow-mo videos ដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy Note9 ផ្ទាល់តែម្តង។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ។ វានឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំ 4,000 mAh និងប៊ិក S Pen ហើយអេក្រង់ Infinity Display គឺធំជាងស្មាតហ្វូន Galaxy S9+ ផងដែរ៕