ព័ត៌មាន

Fortnite's Android version ប្រហែលជាប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Galaxy note 9 រយៈពេលមួយខែ

វាមានហ្គេមដ៏អស្ចារ្យចំនួនពីរដែលអាចលេងនៅលើ PC និងទីផ្សាររបស់ស្មាតហ្វូនដែលកំពុងតែមានការពេញនិយមនោះគឺហ្គេម​ PUBG និង Fortnite ។ ពេលនេះ​ Fortniteដំណើរការហើយនៅលើ iOS ហើយ  Epic Games ប្រកាសថាហ្គេមនេះនឹងអាចលេងនៅលើ Android បាននៅក្នុងរដូវក្តៅខាងមុខនេះ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធីនៅមិនទាន់និយាយអ្វីអំពីរឿងនេះនៅឡើយទេ។

 image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ហ្គេមនេះនឹងដំណើរការផ្តាច់មុខនៅលើស្មាតហ្វូន Samsung Galaxy Note9 សម្រាប់រយៈពេលមួយខែ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ ហើយវាក៏ជាពេលដែលហ្គេម Fortnite  នឹងបង្ហាញខ្លួនផងដែរ។

image

សម្រាប់ការកម្មង់ទិញមុនស្មាតហ្វូន Samsung ថ្មីនេះនឹងទទួលបាននូវ V-Bucks ដែលមានតម្លៃ $100-$150 ហើយប្រសិនបើអ្នកមិនចេះលេងហ្គេមនោះទេអ្នកអាចជំនួសយកនូវកាសស្តាប់ wireless AKG headphones បាន។ ហ្គេម PUBG អាចលេងបានទាំងនៅលើ iOS និង Android ៕