ព័ត៌មាន

តម្លៃនៃការកម្មង់ទិញស្មាតហ្វូន Samsung Galaxy Note9​ត្រូវទម្លាយអោយដឹងតាមរយៈរូបភាព Poster មួយ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung​ នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ ហើយស្មាតហ្វូននេះក៏មានរូបរាងដូចគ្នាទៅនឹងព័ត៌មានដែលបែកធ្លាយផងដែរ។ ព័ត៌មានចុងក្រោយបំផុតរបស់ស្មាតហ្វូននេះគឺបែកធ្លាយចេញពីប្រទេសឥណ្ឌូនេស៊ី ហើយស្មាតហ្វូននេះចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយ។

 image

ស្មាតហ្វូននេះមានតម្លៃប្រហែលជា $940 សម្រាប់ទំហំ 128 GB ខណៈពេលដែលទំហំ 512 GB គឺមានតម្លៃ $1,215 ។ ស្មាតហ្វូន Samsung Galaxy Note9 មាន 3 ពណ៌សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកគឺពណ៌ Black, Blue និង Copper ។ សម្រាប់ការកម្មង់ទិញមុនគឺចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 9 ខែសីហានេះ ហើយវាក៏មានការថែមជូនទូរទស្សន៍ Samsung Smart TV និងជាច្រើនទៀត។

image

សម្រាប់ពណ៌ និងតម្លៃបស់ស្មាតហ្វូននេះត្រូវទម្លាយដោយ @rquandt ដែលបញ្ជាក់ថាតម្លៃរបស់វានៅចន្លោះពី €1,050 និង €1,250 នៅអ៊ឺរ៉ុប។ វាក៏មានរូបភាពរបស់ប៊ិក S Pen របស់ស្មាតហ្វូនពណ៌ទឹកសមុទ្រដែលយើងបានរាយការណ៍កាលពីដើមខែនេះផងដែរ៕