ព័ត៌មាន

តោះទស្សនាវីដេអូនៃការបែកធ្លាយរបស់ថេប្លេត Galaxy Tab S4 ដែលបង្ហាញអំពីគែមព័ទ្ធអេក្រង់ស្តើង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked នៅក្នុងខែនេះ ហើយក្រុមហ៊ុនត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S4 ជាមួយនឹងស្មាតហ្វូន Galaxy Note9 ផងដែរ។ នៅក្នុងខណៈពេលដែលការប្រកាសបង្ហាញគឺកៀកហើយនោះ វាមានព័ត៌មានបែកធ្លាយជាច្រើនរួមជាមួយនឹងរូបភាពរបស់វាផងដែរ ពេលនេះវាក៏មានវីដេអូតែម្តងរបស់ថេប្លេតនេះ។

 image

នៅក្នុងវីដេអូរយៈពេល 10 វិនាទីនេះបង្ហាញថា​ថេប្លេតនេះមិនមានការប្រើប្រាស់ជាមួយនឹង Home Button នៅផ្នែកខាងមុខ និងមានគែមស្តើងបំផុតក្នុងការប្រើប្រាស់នោះ។ វាក៏មានកាមេរ៉ាតែមួយគ្រាប់ជាមួយនឹងភ្លើង LED នៅខាងក្រោយ។ ក្រុមហ៊ុន Samsung គ្មានគម្រោងក្នុងការប្រើប្រាស់នូវប្រព័ន្ធ  fingerprint scanning សម្រាប់ថេប្លេតនេះទេ។

image

 

ថេប្លេតនេះមានអេក្រង់ទំហំ 10.5” ហើយវាមានពណ៌ខ្មៅ និងពណ៌ស។ ថេប្លេតនេះនឹងដាក់លក់នៅក្នុងហាងនៅចិនមុនគេ៕