ព័ត៌មាន

ប្រអប់របស់ស្មាតហ្វូន Galaxy Note9 ទម្លាយនូវលក្ខណៈសម្បត្តិ និងមុខងាររបស់វា

បន្ទាប់ពីការបែកធ្លាយវីដេអូរបស់ស្មាតហ្វូន Galaxy Note9 ពេលនេះវាមានការបែកធ្លាយនូវលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះ។ វាមានការបង្ហាញនូវប្រអប់សម្រាប់ការប្រើប្រាស់ផ្លូវការរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសរុស្សី។ វាមានការបង្ហាញនូវព័ត៌មានស្ទើរតែគ្រប់យ៉ាងរបស់ស្មាតហ្វូន Galaxy Note9 នេះ។

 image

ស្មាតហ្វូន Galaxy Note9 មានអេក្រង់ទំហំ 6.4-inch QHD+ Super AMOLED display ហើយវាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S9+ ដែលមានកាមេរ៉ាទំហំ 12MP main lens ជាមួយនឹង aperture (f/1.5-2.4), Dual Pixel PDAF និងកាមេរ៉ាទំហំ 12MP ដែលមានមុខងារ f/2.4 aperture ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺ 8MP ភ្ជាប់ជាមួយនឹងមុខងារ Autofocus ផងដែរ។

image

ប្រព័ន្ធកាមេរ៉ាភ្លោះនេះទ្រទ្រង់នូវមុខងារ super slow-motion videos នៅក្នុងកម្រិត 960fps ។ ស្មាតហ្វូននេះក៏ប្រើប្រាស់ជាមួយនឹងប៊ិក S Pen&#039s remote control ម៉េមូរីទំហំ 128GB និងរ៉េមទំហំ 6GB ។ វាមានថាមពលថ្ម 4,000 mAh ប្រព័ន្ធសម្លេង stereo speakers និងកាសស្តាប់ AKG រួមជាមួយនឹង IP68 certification ផងដែរ៕