ព័ត៌មាន

Counterpoint: Nokia គឺជាម៉ាកយីហោក្រុមហ៊ុននាំចេញស្មាតហ្វូនចំណាត់ថ្នាក់ទី 9 ពិភពលោក

តាមទិន្នន័យនៃការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint Research អោយដឹងថា ក្រុមហ៊ុន HMD ដែលបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ 2016 នោះគឺមានរយៈពេលជិត ២ ឆ្នាំហើយនោះពេលនេះគឺឈរនៅក្នុងចំណាត់ថ្នាក់កំពូលរបស់ក្រុមហ៊ុននាំចេញស្មាតហ្វូនទាំង ១០ ពិភពលោក។

image

បើធ្វើការប្រៀបធៀបនៅក្នុងត្រីមាសទី 2 ឆ្នាំនេះទៅនឹងឆ្នាំ ២០១៧ នោះ ការនាំចេញរបស់ក្រុមហ៊ុន HMD មានការកើនឡើង 782% ។ វាមានស្មាតហ្វូនចំនួន 4.5 លានគ្រឿងត្រូវបាននាំចេញ។ ក្រុមហ៊ុន HMD ឈរនៅចំណាត់ថ្នាក់ទី ៩ ពិភពលោក ហើយវាគឺជាម៉ាកយីហោទី ៣ ដែលមានការនាំចេញ 46% នៅក្នុងត្រីមាសទី ២ នេះ។

image

ក្រុមហ៊ុន Huawei មានការកើនឡើង 41% ខណៈក្រុមហ៊ុន Xiaomi មានកើនឡើង ៤៣% ហើយក្រុមហ៊ុន Samsung មានការធ្លាក់ចុះ ១១% និងក្រុមហ៊ុន LG មានការធ្លាក់ចុះ ២៣% ។ ក្រុមហ៊ុន Apple នាំចេញស្មាតហ្វូនបានតែ ៨ លានគ្រឿងខណៈពេលដែលត្រីមាសទី ២ ឆ្នាំមុនគឺដល់ទៅ ១៨ លានគ្រឿងឯណោះ៕