ព័ត៌មាន

រូបភាព Poster របស់ស្មាតហ្វូន Oppo F9 បែកធ្លាយមុនព្រឹត្តិការណ៍នៃការសម្ភោធន៍ថ្ងៃទី ១៥ ខែសីហានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែបញ្ចេញនូវរូបភាព Teaser របស់ស្មាតហ្វូន F9 ថ្មីនេះដែលមានការប្រើប្រាស់នូវ Notch និងការសាកថ្ម VOOC charging ផងដែរ។ ស្មាតហ្វូននេះមានពីរពណ៌គឺ Sunrise Red និង Twilight Blue ។

 image

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុននេះក៏ចាប់ផ្តើមបញ្ចេញនូវផ្ទាំងប៉ាណូរបស់ស្មាតហ្វូននេះនៅក្នុងទីក្រុងជាច្រើននៅឥណ្ឌូនេស៊ីដែលបង្ហាញជាមួយនឹងតារាសម្តែងស្រី Chelsea Islan ។ ផ្ទាំងប៉ាណូនេះបង្ហាញថា ស្មាតហ្វូននេះអាចនិយាយបានពីរម៉ោងសម្រាប់ការបញ្ចូលថាមពលថ្ម ៥ នាទីដោយសារតែបច្ចេកវិទ្យា VOOC នេះ។

image

image

ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅវៀតណាមនៅថ្ងៃទី ១៥ ខែសីហានេះ ហើយវាប្រហែលជាដាក់លក់នៅអាស៊ីផងដែរ។ ស្មាតហ្វូន F9 Pro នឹងបង្ហាញខ្លួននៅប្រទេសឥណ្ឌាមុនគេ។ ស្មាតហ្វូន F9 Pro នេះមានអេក្រង់ទំហំ 6.3-inch 19.5:9 touchscreen ជាមួយនឹងកម្រិតភាពច្បាស់ 1080×2280 ដែលមានអេក្រង់ទំហំ 90.8% បើធៀបនឹងតួខ្លួន កាមេរ៉ាភ្លោះទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 25 MP ។ ស្មាតហ្វូននេះមានម៉េមូរីទំហំ 128GB រ៉េមទំហំ 6GB និងបន្ទះឈីប MediaTek Helio P60 chipset ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរទ្រទ្រង់ 4G ថាមពលថ្ម 3,400 mAh ៕